{"asset":"news","key":"5367","locale":"km","id":"news:5367:km","entityId":"news:5367","canonicalUrl":"https://www.kps-tv.com/km/news/detail/5367","state":"ready","title":"ស្ថានីយ Peace លើមហាវិថីសហព័ន្ធរុស្ស៊ីត្រូវពិន័យ៤លានរៀល ករណីលក់លើសតម្លៃកំណត់","summary":"មន្ត្រីបានពិន័យស្ថានីយមួយនៅថ្ងៃទី៨ ខែមីនា និងឱ្យធ្វើកិច្ចសន្យាកែតម្រូវ។ ក្រុមហ៊ុនបានសូមទោស និងសន្យាពង្រឹងការត្រួតពិនិត្យតម្លៃ។","body":"ស្ថានីយប្រេងឥន្ធនៈ «សន្ដិភាព ឬ Peace» ១កន្លែង ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរងការផាកពិន័យជាទឹកប្រាក់៤លានរៀល និងធ្វើកិច្ចសន្យានៅនឹងកន្លែង កាលពីថ្ងៃទី៨ ខែមីនាម្សិលមិញ។ ការពិន័យនេះ ដោយសារស្ថានីយប្រេងនោះឆ្លៀតឱកាសលក់ប្រេងសាំងថ្លៃហួសហេតុផ្គើននឹងសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម។\nមន្ត្រីជំនាញរកឃើញស្ថានីយប្រេង «សន្ដិភាព» លក់លើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងបានពិន័យម្ចាស់ទីតាំងភ្លាមៗ ព្រមទាំងបានធ្វើកិច្ចសន្យាឱ្យកែតម្រូវឱ្យស្របតាមច្បាប់និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។ ក្រៅតែពីចំណាត់ការជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាព នៃតម្លៃប្រេងឥន្ទនៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបន្ថែម។\nពាក់ព័ន្ធករណីនេះ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) បានចេញមុខសូមទោសចំពោះហេតុការណ៍ដែលបានកើតឡើង និងថ្លែងអំណរគុណចំពោះពលរដ្ឋដែលបានផ្តល់ព័ត៌មាន។ ក្រុមហ៊ុនអះអាងថា នឹងបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីធានាថា ស្ថានីយទាំងអស់របស់ខ្លួនគោរពតាមតម្លៃដែលបានកំណត់ ហើយផ្តល់សេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនអតិថិជន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14732","languageVersionId":"10025","visibilityVersion":"2","versionToken":"a1.EyBwHCLI1TsDpymEGvo3Ic7i9RPJb9hhLFJyflURKDk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-09T07:44:49Z"}