{"asset":"news","key":"5386","locale":"km","id":"news:5386:km","entityId":"news:5386","canonicalUrl":"https://www.kps-tv.com/km/news/detail/5386","state":"ready","title":"ក្រសួងពាណិជ្ជកម្មព្រមានកុំលក់ប្រេងលើសតម្លៃ និងត្រូវជូនដំណឹងពេលផ្អាក","summary":"សេចក្ដីណែនាំថ្ងៃទី៩ ខែមីនា តម្រូវឱ្យលក់តាមតារាង ធានាគុណភាពនិងបរិមាណ និងជូនដំណឹងយ៉ាងតិចមួយថ្ងៃមុនផ្អាកលក់។","body":"ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែមីនា បានចេញមុខព្រមានម្តងទៀតមិនឱ្យដាច់ខាតស្ថានីយឬដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេសលក់ប្រេងថ្លៃលើសកំណត់របស់ក្រសួងដាច់ខាត។ ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញរកឃើញស្ថានីយនិងដេប៉ូចែកចាយប្រេងមួយចំនួនលក់ប្រេងលើសពីតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងត្រូវបានផាកពិន័យ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ភ្លាមៗ។\nតាមសេចក្តីណែនាំ ក្រសួងពាណិជ្ជកម្មបានកំណត់ឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងត្រូវលក់តាមតម្លៃដែលបានដាក់តាំងបង្ហាញជាសាធារណៈដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង និងត្រូវធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេង ព្រមទាំងធានាតម្លាភាពជូនអតិថិជន។ ក្នុងករណីអស់ស្តុកប្រេង ឬផ្អាកលក់ប្រេងជាបណ្តោះអាសន្ន ស្ថានីយឬដេប៉ូប្រេងត្រូវជូនដំណឹងទៅមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធឱ្យបានដឹងមុន១ថ្ងៃយ៉ាងតិច និងត្រូវជូនដំណឹងវិញនូវពេលមានស្តុកប្រេងឡើងវិញ។\nក្រសួងសង្កត់ធ្ងន់ទៀតថា មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអាជ្ញាធររាជធានីខេត្តទាំងអស់ នឹងបន្តចុះតាមដាន ត្រួតពិនិត្យការលក់ប្រេងជាប្រចាំមិនស្ថានីយឬដេប៉ូចែកចាយប្រេងលក់លើសពីតម្លៃដែលបានកំណត់ដាច់ខាត ដើម្បីធានាបាននូវអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ។\nសូមជម្រាបថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់សម្រាប់ថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រេងសាំងត្រូវលក់ ៤,៤០០រៀល/លីត្រ កើន ៥៥០ រៀល ប្រេងម៉ាស៊ូត ៥,១៥០រៀល/លីត្រ កើន ១,៣០០រៀល៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14723","languageVersionId":"9998","visibilityVersion":"2","versionToken":"a1.FjgjnGaFCsG_EMOML3lT7ma5dwQ5SBe1Ra7I7vmATig"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-10T05:59:34Z"}