{"asset":"news","key":"5395","locale":"km","id":"news:5395:km","entityId":"news:5395","canonicalUrl":"https://www.kps-tv.com/km/news/detail/5395","state":"ready","title":"ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក វិនិយោគប្រមាណ ៧.៥ លានដុល្លារ សាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ","summary":"ពិធីបញ្ចុះបឋមសិលាថ្ងៃទី១០ ខែមីនា នៅស្រុកស្ទឹងហាវ បើកគម្រោងដែលក្រុមហ៊ុនថានឹងបង្កើតការងារ និងគាំទ្រស្ថិរភាពផ្គត់ផ្គង់ប្រេង។","body":"ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ មណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum Cambodia Co., Ltd.) ដែលមានឯកឧត្តម ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក។ គម្រោងនេះត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុកនេះ ក្នុងការពង្រីកសកម្មភាពលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ។\nពិធីនេះមានការចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលបានអបអរសាទរចំពោះការចាប់ផ្តើមសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ដោយបានចាត់ទុកថា ជាការចូលរួមចំណែកសំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។\nក្នុងឱកាសនោះ អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លារអាមេរិក និងមានទីតាំងស្ថិតនៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។\nអ្នកឧកញ៉ាបានបន្ថែមថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមានការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ការពង្រឹងជំនាញបច្ចេកទេសសម្រាប់បុគ្គលិក និងកម្មករ ព្រមទាំងការបង្កើតបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន។ ជាមួយគ្នានេះ គម្រោងនេះក៏នឹងរួមចំណែកសំខាន់ក្នុងការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាផងដែរ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14718","languageVersionId":"9983","visibilityVersion":"2","versionToken":"a1.ycVWfBeRaJnL9bIjndR4-Cv7T_PeUJ2BhzBQWNd9THY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-10T10:25:13Z"}