# អភិបាលខេត្តព្រះសីហនុចុះពិនិត្យការរៀបចំកែលម្អសួននិងរូបសំណាកព្រះថោង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5397>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14716","languageVersionId":"9977","visibilityVersion":"2","versionToken":"a1.cvV-djs0w8UnKU_lqP367c9BNrGEqDFOUten9aIOhqk"}

Original publication: 2026-03-10T10:55:09Z

ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យការកែលម្អនៅបិតត្រាំង ក្រុងកំពង់សោម ថ្ងៃទី១០ ខែមីនា និងជំរុញការជួសជុល និងអនាម័យ។

ខេត្តព្រះសីហនុ៖ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានស្អាតនៅបរិវេណរូបសំណាកព្រះថោងស្ថិតនៅក្នុងបិតត្រាំងក្រុងកំពង់សោម ក្នុងការទទួលភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកំសាន្ត។
នៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង លោកអភិបាលក្រុងកំពង់សោម បានចុះពិនិត្យមើលស្ថានភាពការរៀបចំជួសជុលកែលម្អ សួនច្បារនិងរូបសំណាកព្រះថោង ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យក្រុមជាងពន្លឿនក្នុងការជួសជុលព្រោះទីតាំងនេះជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកថតរូបនិងទស្សនាកំសាន្តជារៀងរាល់ថ្ងៃ។
ហើយឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំទៅដល់អ្នកលក់ដូរប្រកបអាជីវកម្មនៅបរិវេណសួនច្បាររង្វង់មូលព្រះថោង សូមចូលរួមថែរក្សាអនាម័យទុកដាក់សំរាមឲ្យបានត្រឹមត្រូវនិងជួយរើសសំរាមទាំងអស់គ្នា ដើម្បីឲ្យកន្លែងទេសចរវប្បធម៌របស់យើងមានសោភ័ណភាពនិងបរិស្ថានស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


