{"asset":"news","key":"5399","locale":"km","id":"news:5399:km","entityId":"news:5399","canonicalUrl":"https://www.kps-tv.com/km/news/detail/5399","state":"ready","title":"តម្លៃប្រេងសាំងនៅកម្ពុជាហក់ឡើងខ្ពស់!!សាំងធម្មតា៥២០០រៀល/លីត្រនិងម៉ាស៊ូត៦០៥០រៀល/លីត្រ","summary":"សាំងធម្មតា៥២០០រៀល និងម៉ាស៊ូត៦០៥០រៀលក្នុងមួយលីត្រ មានសុពលភាពដល់ថ្ងៃទី១៣ ខែមីនា ហើយក្រសួងតម្រូវឱ្យជូនដំណឹងមុនបិទយ៉ាងតិច១ថ្ងៃ។","body":"នៅកម្ពុជាក្នុងរយៈពេល៣ថ្ងៃនេះ តម្លៃប្រេងសាំងបានហក់ឡើងខ្ពស់ ដោយសារសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រេងសាំងធម្មតាត្រូវកំណត់ឱ្យលក់ ៥២០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៦០៥០រៀល/លីត្រ។ តម្លៃនេះ មានសុពលភាពរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ \nយ៉ាងណា បើធៀបកាលពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែមីនាកន្លងទៅ តម្លៃប្រេងសាំងធម្មតាកើនឡើង ៨០០រៀល ខណៈប្រេងម៉ាស៊ូតកើនឡើង ៩០០រៀល។ ទន្ទឹមនឹងតម្លៃសាំងមានការកើនឡើងដូច្នេះ បានធ្វើឱ្យការ៉ាស់សាំង និងដេប៉ូចែកចាយប្រេងមួយចំនួននៅទូទាំងប្រទេសបានបន្តបិទទ្វារ បើទោះបីជាមានការអះអាងពីឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថា កម្ពុជាមិនទាន់មានស្ថានភាពដែលខ្វះប្រេងផ្គត់ផ្គង់នោះទេ ចំណែកសន្និធិបម្រុងរបស់កម្ពុជានៅតែឈរជើងបាន២១ថ្ងៃដដែល ហើយកម្ពុជានៅតែបន្តនាំប្រេងចូលរាល់ថ្ងៃក៏ដោយ។ \nការបន្តបិទការ៉ាស់សាំង និងដេប៉ូប្រេង ដោយសារតែពួកគេអះអាងថា អស់ស្តុកប្រេងសម្រាប់លក់។ ខណៈក្រសួងពាណិជ្ជកម្មបានព្រមានថា ម្ចាស់ទីតាំងស្ថានីយនិងដេប៉ូចែកចាយប្រេងមិនអាចបិទទ្វារបានដោយឯកឯងនោះទេ មុននឹងបិទត្រូវជូនដំណឹងមកមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធឱ្យបានដឹងមុនយ៉ាងតិច១ថ្ងៃ៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14714","languageVersionId":"9971","visibilityVersion":"2","versionToken":"a1.Im6--hkodM-Uw0xNzd5iQM3hj8ljAQj6dsYuLt3QKUs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-11T02:33:21Z"}