{"asset":"news","key":"5403","locale":"km","id":"news:5403:km","entityId":"news:5403","canonicalUrl":"https://www.kps-tv.com/km/news/detail/5403","state":"ready","title":"អគ្គិភ័យ៨ករណីកើតឡើងក្នុងពេល៧ថ្ងៃដើមខែមីនានេះ","summary":"ក្រសួងមហាផ្ទៃថា អគ្គិភ័យថ្ងៃទី១–៧ ខែមីនាឆេះផ្ទះ៧ខ្នង បន្ទប់២ ព្រៃ១កន្លែង និងសម្ភារប្រើប្រាស់មួយចំនួន។","body":"ក្នុងរយៈពេល៧ថ្ងៃដើមខែមីនា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨ករណីនៅទូទាំងប្រទេស។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ ខែមីនា គ្រោះអគ្គិភ័យនេះ បានបណ្ដាលឱ្យឆេះផ្ទះសម្បែងប្រជាពលរដ្ឋ៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។\nរបាយការណ៍ដដែល បញ្ជាក់ថា ករណីអគ្គិភ័យដែលបានកើតឡើង គឺមានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កែប កំពង់ធំ និងខេត្តស្វាយរៀង។\nគួរឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ មានគ្រោះអគ្គិភ័យកើតឡើង៧៨៧លើក បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ របួសធ្ងន់-ស្រាល៤៦នាក់ ឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ៥៩៩ខ្នង និងមានទីតាំងខូចខាតជាច្រើនទៀត។\nជាការកត់សម្គាល់ ក្នុងឆ្នាំកន្លងទៅ សមត្ថកិច្ចបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យអគ្គិភ័យឆេះរាលដាល ក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៥៤២លើក និង២៤៥លើកទៀតត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមបង្ការ និងពន្លត់អគ្គិភ័យបានបំពេញកាតព្វកិច្ច សហការជាមួយប្រជាពលរដ្ឋ រួមគ្នាពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14712","languageVersionId":"9965","visibilityVersion":"2","versionToken":"a1.EoixSOaWuk5q1IhHEwHorfXx8UXyEktvmL6ZEGfj5Tg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-11T04:17:31Z"}