# ស្លាប់២១នាក់ទៀតដោយគ្រោះថ្នាក់ចរាចរណ៍១សប្ដាហ៍ដំបូងខែមីនា!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5404>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14711","languageVersionId":"9962","visibilityVersion":"2","versionToken":"a1.BGq2SFiNCbmxvWOvOqI6Qo_6UHA2xbJu4KbKKwe4j8c"}

Original publication: 2026-03-11T04:31:26Z

ក្រសួងមហាផ្ទៃរាយការណ៍គ្រោះថ្នាក់ចរាចរណ៍៤១ករណី និងអ្នករបួស៥៥នាក់ ទូទាំងប្រទេសពីថ្ងៃទី១ដល់ទី៧ ខែមីនា។

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់ ក្នុងរយៈពេល៧ថ្ងៃនៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី៤ មាន៤ករណី របួស៦នាក់ ថ្ងៃទី៥ មាន៦ករណី ស្លាប់៥នាក់ របួស១៥នាក់ ថ្ងៃទី៦ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់ និងថ្ងៃទី៧ មាន៥ករណី ស្លាប់៤នាក់ របួស៤នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។
ជាការកត់សម្គាល់៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


