{"asset":"news","key":"5409","locale":"km","id":"news:5409:km","entityId":"news:5409","canonicalUrl":"https://www.kps-tv.com/km/news/detail/5409","state":"ready","title":"ស្ថានីយប្រេង៨៩កន្លែងនៅខេត្តតាកែវបានផ្អាកដំណើរការដោយសារអស់ស្តុកប្រេង","summary":"របាយការណ៍ថា ខេត្តតាកែវមានស្ថានីយ៍មានអាជ្ញាបណ្ណសរុប៤០០ ហើយតម្លៃថ្ងៃទី១១–១៣ ខែមីនាគឺសាំង៥២០០រៀល និងម៉ាស៊ូត៦០៥០រៀលក្នុងមួយលីត្រ។","body":"គិតមកដល់ពេល ស្ថានីយប្រេងឥន្ធនៈចំនួន៨៩កន្លែងនៅទូទាំងខេត្តតាកែវ ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នក្នុងចំណោមស្ថានីយសរុបចំនួន៤០០កន្លែងដោយសារក្រុមហ៊ុនប្រេងសាំងបានផ្អាកការផ្គត់ផ្គង់។\nបើតាមលោក សាយ សុខហេង អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនានេះថា នៅទូទាំងខេត្តតាកែវ មានស្ថានីយប្រេងសាំងដែលមានអាជ្ញាបណ្ណស្របច្បាប់សរុបចំនួន៤០០ស្ថានីយ តែបានផ្អាកដំណើរការចំនួន ៨៩ស្ថានីយហើយ នៅតាមបណ្ដាក្រុង ស្រុក ដោយសារខាងក្រុមហ៊ុនផ្អាកការផ្គត់ផ្គង់ជាបណ្តោះអាសន្ន។\nលោកបន្ថែមថា នៅតាមស្ថានីយស្តង់ដារកាលពីថ្ងៃទី១០ ខែមីនា សាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតតម្លៃ ៥,១៥០ រៀលក្នុងមួយលីត្រ។ តម្លៃនេះស្របតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមីនាវិញ តម្លៃប្រេងឥន្ធនៈក្នុងស្រុក បានបន្តហក់ឡើងខ្ពស់ ក្នុងនោះតម្លៃលក់រាយសាំងធម្មតា ៥២០០ រៀលក្នុងមួយលីត្រ កើនឡើង ៨០០រៀល ប្រៀបធៀបនឹង ៣ថ្ងៃមុន (៨-១០ ខែមីនា)។ ចំណែកឯ ប្រេងម៉ាស៊ូតបានកើនឡើង ៩០០រៀល ដោយត្រូវលក់រាយក្នុងតម្លៃ ៦០៥០រៀលក្នុងមួយលីត្រ។ តម្លៃខាងលើ មានសុពលភាពរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។\nបើទោះបីជាមានការអះអាងពីឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថា កម្ពុជាមិនទាន់មានស្ថានភាពដែលខ្វះប្រេងផ្គត់ផ្គង់ ហើយនៅតែបន្តនាំប្រេងចូលជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែនៅតាមស្ថានីយនិងដេប៉ូចែកចាយប្រេងទូទាំងប្រទេសនៅតែបន្តប្រកាសបិទទ្វាជាបន្តបន្ទាប់ ដោយសារតែពួកគេខ្វះខាតប្រេង៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14708","languageVersionId":"9953","visibilityVersion":"2","versionToken":"a1.DlLY3MTF-4STDoFZTUMXExbI83lbMXMYnhR49wqyA8k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-11T06:19:42Z"}