{"asset":"news","key":"5411","locale":"km","id":"news:5411:km","entityId":"news:5411","canonicalUrl":"https://www.kps-tv.com/km/news/detail/5411","state":"ready","title":"លោក ប្រាក់ សុខុន បញ្ជាក់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី","summary":"ក្នុងឱកាសបិទសន្និបាតក្រសួងការបរទេសថ្ងៃទី៥–៦ ខែមីនា លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីការទូតបុរេសកម្ម ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។","body":"ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់គោលជំហរដោះស្រាយជម្លោះព្រំដែន និងបញ្ហាទំនាស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ខណៈប្រទេសកម្ពុជាក៏បន្តលើកកម្ពស់ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ–ឈ្នះផងដែរ។\nការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។\nក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសបែបបុរេសកម្ម និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមានការរក្សាអព្យាក្រឹតភាព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការលើកកម្ពស់សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច។\nឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជា កំពុងបន្តពង្រីកតួនាទីរបស់ខ្លួនលើឆាកអន្តរជាតិ ជាប្រទេសដែលគោរពច្បាប់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី។ បច្ចុប្បន្ន កម្ពុជាមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងការទូតចំនួន ៤៦ នៅទូទាំងពិភពលោក។\nតាមរយៈការពង្រឹងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បន្តប្តេជ្ញាចិត្តលើការលើកកម្ពស់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងការគោរពគ្នាទៅវិញទៅមក។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14706","languageVersionId":"9947","visibilityVersion":"2","versionToken":"a1.JnoCW0RtnRwr9s1dai-9D-9dTFEJBOd7WJFNMIBSmac"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-11T07:01:43Z"}