{"asset":"news","key":"5421","locale":"km","id":"news:5421:km","entityId":"news:5421","canonicalUrl":"https://www.kps-tv.com/km/news/detail/5421","state":"ready","title":"លោកស្រី ចម និម្មល ដឹកនាំកិច្ចប្រជុំបន្តលើកទី១៥ពិនិត្យយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញា","summary":"កិច្ចប្រជុំថ្ងៃទី១១ ខែមីនា បានផ្តល់យោបល់បឋមលើសេចក្តីព្រាងយុទ្ធសាស្ត្រឆ្នាំ២០២៦–២០៣០ ស្តីពីម៉ាកភូមិសាស្ត្រទំនិញ និងធនធានពន្ធុ ចំណេះដឹងប្រពៃណី ព្រមទាំងវិញ្ញត្តិវប្បធម៌។","body":"នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបន្តលើកទី១៥ របស់ គ.ក.ប. ដើម្បីបន្តពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើយុទ្ធសាស្រ្តជាតិចំនួន ២ រួមមាន៖\n១. សេចក្តីព្រាងយុទ្ធសាស្រ្តជាតិសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ឆ្នាំ២០២៦–២០៣០\n២. សេចក្តីព្រាងយុទ្ធសាស្រ្តជាតិសម្រាប់ ការពារ និងអភិរក្សធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញត្តិវប្បធម៌ ឆ្នាំ២០២៦–២០៣០\nកិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធាន និងសមាជិក សមាជិកា នៃ គ.ក.ប. ព្រមទាំងសមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.ក.ប. ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញផ្នែកកម្មសិទ្ធិបញ្ញាជាច្រើនរូប។\nជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់ជាបឋមលើសេចក្តីព្រាងដំបូងនៃយុទ្ធសាស្រ្តជាតិទាំងពីរ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានជំរុញឱ្យលេខាធិការដ្ឋាន គ.ក.ប. បន្តពិនិត្យ និងពិភាក្សាលើលក្ខណៈបច្ចេកទេសបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្រ្តទាំងនេះមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14699","languageVersionId":"9926","visibilityVersion":"2","versionToken":"a1.GOqELlkCGMRMFYhbVHmCF4GcFagh1nOPAl7IIwv7__0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-11T09:39:41Z"}