{"asset":"news","key":"5427","locale":"km","id":"news:5427:km","entityId":"news:5427","canonicalUrl":"https://www.kps-tv.com/km/news/detail/5427","state":"ready","title":"អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធថាលោកនាយករដ្ឋមន្ត្រីបានកំណត់ចរចា JBC ក្រោយចូលឆ្នាំ","summary":"អ្នកនាំពាក្យកម្ពុជាបដិសេធការផ្សាយថៃអំពីពេលវេលាចរចាក្រោយចូលឆ្នាំ ដោយបញ្ជាក់ថាកម្ពុជាចង់ឱ្យយន្តការ JBC ធ្វើការឆាប់ និងបានស្នើ៥លើកឱ្យបញ្ជូនក្រុមវាស់វែងរួម។","body":"កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ ព័ត៌មានរបស់ថៃបានស្រង់សំដីរបស់រដ្ឋមន្ត្រីការបរទេសថៃ មកផ្សាយថា សម្តេចធិបតីបានបង្ហោះសារថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយបុណ្យចូលឆ្នាំថ្មី។\nបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ត្រង់ចំណុចនេះថា៖ សម្តេចធិបតីពុំដែលបានមានប្រសាសន៍តាមបណ្តាញសង្គម អំពីការបន្តការចរចាតាមយន្តការJBCនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ។\nជំហររបស់កម្ពុជា គឺការអនុវត្តតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការ JBC អាចធ្វើការងារឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែង ដោយមិនរង់ចាំដល់ក្រោយបុណ្យចូលឆ្នាំថ្មី។\nចាប់តាំងពីមានបទឈប់បាញ់លើកទី២ មករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជា បានដាក់សំណើរ ៥លើកហើយ ដើម្បីស្នើឱ្យថៃចាត់ក្រុមការងារវាស់វែងចម្រុះ ចុះធ្វើការងារលើដីជាក់ស្តែង៕ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14694","languageVersionId":"9911","visibilityVersion":"2","versionToken":"a1.Or-MlTV0n9ffrBVX2rmndC3th8Fvm9bFaKalSAEh8As"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-12T02:47:26Z"}