{"asset":"news","key":"5429","locale":"km","id":"news:5429:km","entityId":"news:5429","canonicalUrl":"https://www.kps-tv.com/km/news/detail/5429","state":"ready","title":"លោក ប្រាក់ សុខុន ជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ពិភាក្សាទំនាក់ទំនង និងជម្រាបពីព្រំដែន","summary":"ក្នុងទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ លោក ប្រាក់ សុខុន បានជួបលោក ឡរ៉េន វ៉ុង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រាបអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។","body":"សិង្ហបុរី៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។\nក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យមានជំនួបសម្តែងការគួរសមនេះ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។\nឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-សិង្ហបុរី ឱ្យឈានទៅកាន់កម្រិតកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត បន្តពីជោគជ័យនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២៥កន្លងទៅ។\nក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីការវិវត្តថ្មីៗនៃស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីផ្តល់ជាការយល់ដឹងបន្ថែមអំពីបរិបទសន្តិសុខ និងស្ថានការណ៍ក្នុងតំបន់។\nជំនួបនេះ ត្រូវបានចាត់ទុកថាជាឱកាសសំខាន់មួយក្នុងការបន្តពង្រឹងការទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងកម្ពុជា និងសិង្ហបុរី ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14692","languageVersionId":"9905","visibilityVersion":"2","versionToken":"a1.8nnJt7M0BcJeiRUQu3nwMSiCjeftbCZFnI-O3Whyn2w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-12T03:04:53Z"}