{"asset":"news","key":"5435","locale":"km","id":"news:5435:km","entityId":"news:5435","canonicalUrl":"https://www.kps-tv.com/km/news/detail/5435","state":"ready","title":"ស សុខា អញ្ជើញបញ្ចុះបឋមសិលាអគារស្នងការនគរបាលខេត្តព្រះសីហនុ","summary":"ពិធីព្រឹកថ្ងៃទី១២ ខែមីនា នៅសង្កាត់លេខ៣ ក៏មានការប្រគល់រថយន្ត Toyota Hiace ចំនួន៥គ្រឿងសម្រាប់បំពេញភារកិច្ចនគរបាលផងដែរ។","body":"ខេត្តព្រះសីហនុ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី រួមជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា សាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវសន្តិភាព ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។\nពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមាននិមន្តព្រះសង្ឃប្រោះព្រំ ដើម្បីសុំសេចក្តីសុខសប្បាយ និងសិរីមង្គល ក្នុងឱកាសចាប់ផ្តើមដំណើរការសាងសង់អគារថ្មីនេះផងដែរ។\nក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់រថយន្ត TOYOTA HiACE ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការបំពេញបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ ដែលមកកាន់ខេត្តព្រះសីហនុ ប្រកបដោយភាពកក់ក្តៅ និងមានសុវត្ថិភាព៕\nអត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14690","languageVersionId":"9899","visibilityVersion":"2","versionToken":"a1.3B2vtParC-llKqehvIHQO3z1wPL83t-sa5dKmaEWwMQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-12T06:54:49Z"}