{"asset":"news","key":"5436","locale":"km","id":"news:5436:km","entityId":"news:5436","canonicalUrl":"https://www.kps-tv.com/km/news/detail/5436","state":"ready","title":"លោក ឌិត ទីណា ពិភាក្សាវិនិយោគកែច្នៃម្រេចជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់និង Fuchs","summary":"ជំនួបថ្ងៃទី១២ ខែមីនា មានលោក Stefan Messerer និងគណៈប្រតិភូដឹកនាំដោយលោក Nils Meyer-Pries ដើម្បីពិភាក្សាសហប្រតិបត្តិការកសិកម្ម និងឱកាសកែច្នៃម្រេច។","body":"ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដឹកនាំដោយលោក Nils Meyer-Pries អគ្គនាយកក្រុមហ៊ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។\nក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា និងអាល្លឺម៉ង់ ក្នុងវិស័យកសិកម្ម ជាពិសេសការគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលស្តីពីការអនុវត្តកសិកម្មល្អ (GAP) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដារកសិផលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ។\nឯកឧត្តម ឌិត ទីណា ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Fuchs Gruppe ក្នុងការសិក្សាឱកាសវិនិយោគលើការកែច្នៃម្រេចកម្ពុជា ដែលត្រូវបានចាត់ទុកថាជាផលិតផលកសិកម្មមានសក្តានុពលខ្ពស់។ ការវិនិយោគនេះ នឹងជួយបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ក៏ដូចជាជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក។\nជាទីបញ្ចប់ ភាគីកម្ពុជា និងអាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិនិយមចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងគោលបំណងជំរុញកសិ-ពាណិជ្ជកម្ម ក៏ដូចជាការកែលម្អប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យកសិកម្មកម្ពុជា៕ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14689","languageVersionId":"9896","visibilityVersion":"2","versionToken":"a1.1AD_dXISAKv30BB2O5TOed1ZNhhEz3245OieYeXVvmw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-12T07:38:46Z"}