{"asset":"news","key":"5458","locale":"km","id":"news:5458:km","entityId":"news:5458","canonicalUrl":"https://www.kps-tv.com/km/news/detail/5458","state":"ready","title":"មេពន្ធនាគារស្ទឹងត្រែង និងមន្ត្រី៣នាក់ទៀតត្រូវផ្អាកការងារបណ្តោះអាសន្ន","summary":"ក្រសួងមហាផ្ទៃសម្រេចផ្អាកមន្ត្រី៤នាក់ ខណៈរបាយការណ៍លើកព័ត៌មានចោទប្រកាន់អំពីការបង់ប្រាក់ឱ្យប្រើទូរស័ព្ទក្នុងពន្ធនាគារ។","body":"មេពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់នៅក្នុងលិខិតសម្រេចរបស់ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបាននៅថ្ងៃទី១៣ ខែមីនា។\nក្នុងលិខិត បានសម្រេចផ្អាកមុខងារលោក លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងម្នាក់ ប្រធានការិយាល័យប្រតិបត្តិម្នាក់ អនុប្រធានការិយាល័យប្រតិបត្តិម្នាក់ និងប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំម្នាក់។\nការផ្អាកតួនាទីជាបណ្តោះអាសន្នមេពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី៣នាក់នេះ ដោយសារបែកធ្លាយព័ត៌មាននៅលើបណ្តាញសង្គមថា នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បានអនុញ្ញាតឱ្យអ្នកជាប់ឃុំឃាំងអាចប្រើប្រាស់ទូរស័ព្ទបានជាថ្នូរនឹងប្រាក់ខ្ទង់ពាន់ដុល្លារ។ យ៉ាងណា កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៤ លោក លីម វាសនា ក៏ធ្លាប់បានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្នម្តងរួចមកហើយ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14676","languageVersionId":"9857","visibilityVersion":"2","versionToken":"a1.E0XBps4XO6Z_KGwB4gYUvWRFfKdjg63ul4bcFM5ECKs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T03:06:06Z"}