# ក្រសួងទេសចរណ៍ពិនិត្យការត្រៀមបុណ្យទន្លេលើកទី១០នៅក្រចេះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5461>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14674","languageVersionId":"9851","visibilityVersion":"2","versionToken":"a1.q0iloJwne_SLpsR9i5XuTDdCqt4V93TQi7voecPz1PY"}

Original publication: 2026-03-13T03:47:24Z

ឯកឧត្តម ហួត ហាក់ ដឹកនាំប្រជុំអន្តរក្រសួង ខណៈព្រឹត្តិការណ៍គ្រោងធ្វើថ្ងៃទី២៧–២៩ ខែមីនា ឆ្នាំ២០២៦។

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាព និងពន្លឿនការត្រៀមរៀបចំបុណ្យទន្លេ ដែលនឹងប្រារព្ធធ្វើនៅ ខេត្តក្រចេះ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យការរៀបចំសកម្មភាពសំខាន់ៗ និងសម្របសម្រួលការងាររវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បុណ្យទន្លេ ឆ្នាំ២០២៦ នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៧-២៨-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ដោយរំពឹងថា នឹងមានកម្មវិធីវប្បធម៌ កីឡា ទេសចរណ៍ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកជាច្រើន ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍តាមដងទន្លេ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


