{"asset":"news","key":"5462","locale":"km","id":"news:5462:km","entityId":"news:5462","canonicalUrl":"https://www.kps-tv.com/km/news/detail/5462","state":"ready","title":"កម្ពុជាអរគុណនូវែលសេឡង់ចំពោះជំនួយបន្ថែម៧,៥លានដុល្លារនូវែលសេឡង់សម្រាប់ការបោសមីន","summary":"ឯកឧត្តម ប្រាក់ សុខុន ជួបលោក Winston Peters នៅអូកឡែន ថ្ងៃទី១៣ ខែមីនា និងអរគុណចំពោះការបន្តគាំទ្រអាហារូបករណ៍ និងការបោសមីន។","body":"អូកឡែន៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។\nក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះទស្សនកិច្ចលើកដំបូងរបស់លោកនៅប្រទេសនូវែលសេឡង់ ហើយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងនូវែលសេឡង់ ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។\nជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ សម្រាប់គាំទ្រការងារបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តមក៏បានអរគុណចំពោះការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។\nឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្ររបស់នូវែលសេឡង់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស និងការបន្តកិច្ចខិតខំរបស់កម្ពុជា ក្នុងការកម្ចាត់គ្រាប់មីន ដែលនៅសេសសល់ពីសង្គ្រាម។ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពជូនភាគីនូវែលសេឡង់អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ \nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14673","languageVersionId":"9848","visibilityVersion":"2","versionToken":"a1.lmzJwlkH70WK2oR45xmKVKE0MfS5v3J6wfRWyaWeuoY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T03:56:35Z"}