# កម្ពុជាអរគុណនូវែលសេឡង់ចំពោះជំនួយបន្ថែម៧,៥លានដុល្លារនូវែលសេឡង់សម្រាប់ការបោសមីន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5462>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14673","languageVersionId":"9848","visibilityVersion":"2","versionToken":"a1.lmzJwlkH70WK2oR45xmKVKE0MfS5v3J6wfRWyaWeuoY"}

Original publication: 2026-03-13T03:56:35Z

ឯកឧត្តម ប្រាក់ សុខុន ជួបលោក Winston Peters នៅអូកឡែន ថ្ងៃទី១៣ ខែមីនា និងអរគុណចំពោះការបន្តគាំទ្រអាហារូបករណ៍ និងការបោសមីន។

អូកឡែន៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះទស្សនកិច្ចលើកដំបូងរបស់លោកនៅប្រទេសនូវែលសេឡង់ ហើយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងនូវែលសេឡង់ ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ សម្រាប់គាំទ្រការងារបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តមក៏បានអរគុណចំពោះការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្ររបស់នូវែលសេឡង់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស និងការបន្តកិច្ចខិតខំរបស់កម្ពុជា ក្នុងការកម្ចាត់គ្រាប់មីន ដែលនៅសេសសល់ពីសង្គ្រាម។ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពជូនភាគីនូវែលសេឡង់អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ 
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


