{"asset":"news","key":"5467","locale":"km","id":"news:5467:km","entityId":"news:5467","canonicalUrl":"https://www.kps-tv.com/km/news/detail/5467","state":"ready","title":"អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ត្រៀមនីតិវិធីរុះរើក្រោយដោះស្រាយជាមួយអ្នករស់នៅ","summary":"ក្រុមការងារសំណង់ចាស់ទ្រុឌទ្រោមបានពិនិត្យអគារអតីតសាលា និងសំណង់ជិតខាង២ទីតាំង ដើម្បីត្រៀមនីតិវិធីរុះរើ។","body":"ក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម ដឹកនាំដោយ លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម នៃក្រសួង បន្ទាប់ពីបានអនុវត្តនីតិវិធីជាបន្តបន្ទាប់ និងបានបញ្ចប់ការដោះស្រាយជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលជាអគារមានហានិភ័យ និងស្ថិតក្នុងសភាពគ្រោះថ្នាក់មួយ នៅរាជធានីភ្នំពេញ។\nក្រោយបញ្ចប់ដំណើរការដោះស្រាយនេះ ក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីចាប់ផ្តើមរៀបចំអនុវត្តនីតិវិធីក្នុងការរុះរើអគារនោះ។\nជាមួយគ្នានេះ លោកជំទាវ សេរី សូរិយា ក៏បានអញ្ជើញដឹកនាំសម្របសម្រួលជាមួយក្រុមហ៊ុនពិគ្រោះបច្ចេកទេស ចុះពិនិត្យទីតាំងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ និងសំណង់ជិតខាងចំនួន២ទីតាំង ដើម្បីរៀបចំអនុវត្តនីតិវិធីរុះរើ។\nសកម្មភាពនេះ មានការចូលរួមពីលោកជំទាវ ភឹម រុនស៊ីណារតន៍ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ ព្រមទាំង លោក យ៉ា សាដេត ទីប្រឹក្សាក្រសួង លោកអភិបាលរងខណ្ឌដូនពេញ ក្រុមការងារធនាគារ Maybank ក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14668","languageVersionId":"9833","visibilityVersion":"2","versionToken":"a1.3xemVMILqulz245SRjlLA9i7gOiAHHkR-1o6hq0QvUA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T06:47:50Z"}