{"asset":"news","key":"5469","locale":"km","id":"news:5469:km","entityId":"news:5469","canonicalUrl":"https://www.kps-tv.com/km/news/detail/5469","state":"ready","title":"កម្មវិធីអាហារតាមសាលារៀនកម្ពុជាផ្តល់ផលដល់សិស្សជាង៣០ម៉ឺននាក់","summary":"ក្រសួងអប់រំថា កម្មវិធីគ្របដណ្តប់សាលាបឋមសិក្សាជនបទ១១១៤សាលាក្នុង១០ខេត្ត និងគាំទ្រកសិករ និងការងារក្នុងសហគមន៍។","body":"ភ្នំពេញ៖ កម្ពុជាបានបន្តសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអនុវត្ត កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលកំពុងផ្ដល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សជាង ៣០០,០០០នាក់ នៅសាលាបឋមសិក្សាតាមជនបទចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន ១០ ទូទាំងប្រទេស។\nយោងតាមក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្មវិធីនេះកំពុងអនុវត្តដោយមានកិច្ចសហការជាដៃគូរឹងមាំរវាង ក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។\nតាមរយៈកម្មវិធីនេះ អាហារដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ ត្រូវបានផ្តល់ជូនសិស្សានុសិស្សជាប្រចាំ ដើម្បីជួយឱ្យកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មកសាលារៀនបានទៀងទាត់ និងបង្កើនសមត្ថភាពក្នុងការសិក្សា។\nក្រសួងអប់រំបានបញ្ជាក់ថា ក្រៅពីការកែលម្អសុខភាព និងការសិក្សារបស់សិស្ស កម្មវិធីនេះក៏បានបង្កើតផលប្រយោជន៍យ៉ាងទូលំទូលាយដល់សហគមន៍ផងដែរ ដោយរួមមាន៖ ការបញ្ជាទិញកសិផលពីកសិករក្នុងសហគមន៍, ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការពង្រឹងប្រព័ន្ធស្បៀងអាហារនៅតាមសហគមន៍។\nក្រសួងអប់រំបានគូសបញ្ជាក់ថា កម្មវិធីនេះជាផ្នែកមួយសំខាន់ក្នុងការវិនិយោគលើធនធានមនុស្សជំនាន់ក្រោយ ដើម្បីកសាងកុមារកម្ពុជា ឱ្យមានសុខភាពល្អ ស្មារតីរឹងមាំ និងអាចរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សរបស់ប្រទេសក្នុងរយៈពេលវែង។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14652","languageVersionId":"9806","visibilityVersion":"2","versionToken":"a1.n-G8e_nte1UBldBYKCIz0jU5Xa81jYhisL_pRGjyq9o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T06:59:53Z"}