# កម្ពុជាបើកគម្រោងតំបន់ដំណាក់កាលទី២ប្រឆាំងព័ត៌មានក្លែងក្លាយ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5470>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14651","languageVersionId":"9803","visibilityVersion":"2","versionToken":"a1.2ZnbYAtvlHqeiP5FUujS5ibNlgiUiGQl-EkSO8izceI"}

Original publication: 2026-03-13T07:15:31Z

រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្ត្រា បើកគម្រោងថ្ងៃទី១២ ខែមីនា ដោយមានកម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ាចូលរួម។

ភ្នំពេញ៖ ក្រោយទទួលបានលទ្ធផលជោគជ័យក្នុងការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងប្រទេស កម្ពុជា បានបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ថ្នាក់តំបន់ តាមរយៈការបើកដំណើរការ គម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២»។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសសម្ពោធគម្រោងនេះ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដែលមានរយៈពេលអនុវត្ត ១ឆ្នាំ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រទេសក្នុងតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។
ការចាប់ផ្តើមគម្រោងដំណាក់កាលទី២នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលក្រសួងព័ត៌មានបានអនុវត្តរយៈពេលមួយឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០២៥ នៅទូទាំងប្រទេស ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលអនុវត្តយុទ្ធនាការដំណាក់កាលទី១ មានសាធារណជនជាង ៩លាននាក់ បានចូលមើលខ្លឹមសារផ្សព្វផ្សាយនៅលើបណ្តាញសង្គម ខណៈអ្នកចូលរួមដោយផ្ទាល់មានជាង ៦ម៉ឺននាក់ នៅរាជធានី និងខេត្តទាំង ២៥។
យុទ្ធនាការនេះក៏បានចូលរួមការពារយុវជនកម្ពុជាប្រមាណ ៦៦ភាគរយនៃប្រជាជនសរុប ពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ដែលកំពុងចរាចរនៅលើបណ្តាញសង្គម។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បទពិសោធន៍ដែលទទួលបានពីការអនុវត្តយុទ្ធនាការដំណាក់កាលទី១ នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកតំបន់ទន្លេមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ ជាពិសេសព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយ បញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីករាលដាលលើបណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


