{"asset":"news","key":"5475","locale":"km","id":"news:5475:km","entityId":"news:5475","canonicalUrl":"https://www.kps-tv.com/km/news/detail/5475","state":"ready","title":"កម្ពុជាតវ៉ាចំពោះសំណង់យោធាថៃដែលក្រសួងការបរទេសថាស្ថិតក្នុងទឹកដីកម្ពុជា","summary":"ក្រសួងការបរទេសថ្ងៃទី១៣ ខែមីនា បានតវ៉ាចំពោះការសាងសង់និងជីកកកាយនៅតំបន់ព្រះវិហារ និងឧត្តរមានជ័យ ដោយលើកឡើងពីអធិបតេយ្យភាព សាលក្រមអន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។","body":"នៅថ្ងៃទី១៣ ខែមីនានេះ កម្ពុជាបានប្រកាសតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃដោយបានសាងសង់ និងជីកកកាយនៅលើពយភ្នំប្រាសាទព្រះវិហារ ផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ នៅតំបន់បុស្សស្បូវ-ជាំតែ ខេត្តព្រះវិហារ និងនៅតំបន់ប្រាសាទតាក្របី នៅតំបន់ជប់អង្គញ់ រួមទាំងដើមត្រាង នៃខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។\nក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅចន្លោះថ្ងៃទី២៣និងថ្ងៃទី២៥ ខែកុម្ភៈ បុគ្គលិកយោធា និងជនស៊ីវិលថៃបានសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។\nក្រោយមកទៀត កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារសាងសង់នេះដែលបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។\nរហូតដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលកងកម្លាំងថៃបានតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។\nក្រសួងការបរទេសកម្ពុជា អះអាងថា សកម្មភាពដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺផ្ទុយនឹងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ ទន្ទឹមគ្នា ក៏ផ្ទុយនឹងមាត្រា ៥នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14647","languageVersionId":"9791","visibilityVersion":"2","versionToken":"a1.zAJTDE2rR7titeIXqlKpLFGzKPWjx_-vj8KCc4mjO4I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T09:07:49Z"}