{"asset":"news","key":"5477","locale":"km","id":"news:5477:km","entityId":"news:5477","canonicalUrl":"https://www.kps-tv.com/km/news/detail/5477","state":"ready","title":"មន្ត្រីកសិកម្មពិនិត្យវឌ្ឍនភាព និងបញ្ហាដំណាំម្ទេសនៅដំណាក់ទ្រយឹង","summary":"ក្រុមការងារដឹកនាំដោយលោក ឃឹម ហ្វីណង់ និងលោក ឈឿង គីរីរ័ត្ន បានចុះពិនិត្យការដាំម្ទេសរបស់អតីតយុទ្ធជន និងនិវត្តជននៅស្រុកភ្នំក្រវាញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។","body":"ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឈឿង គីរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការដាំដុះដំណាំម្ទេស នៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ដែលដាំដុះដោយអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14646","languageVersionId":"9788","visibilityVersion":"2","versionToken":"a1.j50cfxm4cjBxEHCMgLkZzL936LYm7FUxn9TqwkHelb0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-13T09:50:34Z"}