{"asset":"news","key":"5504","locale":"km","id":"news:5504:km","entityId":"news:5504","canonicalUrl":"https://www.kps-tv.com/km/news/detail/5504","state":"ready","title":"អភិបាលខេត្តចុះពិនិត្យការពង្រីកស្ពានទួលខ្សាច់និងផ្លូវកែងច្រមុះជ្រូក","summary":"នៅរសៀលថ្ងៃទី១៥ ខែមីនា លោក ម៉ាង ស៊ីណេត បានចុះពិនិត្យការដ្ឋាននៅសង្កាត់លេខ៤ ដែលមានការឧបត្ថម្ភពីលោក គុយ ណាត ដើម្បីសម្រួលចរាចរណ៍។","body":"គម្រោងសាងសង់ពង្រីកស្ពានបេតុងទួលខ្សាច់និងផ្លូវកែងច្រមុះជ្រូក (ចំការស្ពៃ) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កំពុងសាងសង់យ៉ាងមមាញឹក។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់នេះ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦។\nគម្រោងនេះទទួលបានការឧបត្ថម្ភពីឧកញ៉ា គុយ ណាត ដោយសាងសង់ពង្រីកស្ពានបន្ថែមដែលទទឹងសងខាង (ម្ខាង២ម៉ែត្រ និងម្ខាង៧ម៉ែត្រ) លើប្រវែងបណ្តោយ១០ម៉ែត្រ និងពង្រីកផ្លូវកែងច្រមុះជ្រូកបន្ថែម ៧ម៉ែត្រសងខាង ដើម្បីឆ្លើយតបការកកស្ទះចរាចរណ៍។\nលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ បានគូសរំលេចថា គម្រោងសាងសង់ និងពង្រីកផ្លូវ-ស្ពាន់ក្នុងក្រុងព្រះសីហនុ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការកកស្ទះ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14572","languageVersionId":"9680","visibilityVersion":"2","versionToken":"a1.dCT5aTXrfoNvQVFsp18eEU9ZvV4xQ-nZkkJtOLAQBOw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-15T09:19:01Z"}