{"asset":"news","key":"5512","locale":"km","id":"news:5512:km","entityId":"news:5512","canonicalUrl":"https://www.kps-tv.com/km/news/detail/5512","state":"ready","title":"កម្ពុជាបញ្ជាក់ជំហរព្រំដែន និងការយកចិត្តទុកដាក់ចំពោះពលរដ្ឋនៅបរទេស","summary":"អ្នកនាំពាក្យរាជរដ្ឋាភិបាល ប៉ែន បូណា រៀបរាប់ជំហរអំពីព្រំដែន និងសុវត្ថិភាពពលរដ្ឋនៅមជ្ឈិមបូព៌ា និងប្រទេសផ្សេងៗ។","body":"រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធដែលមានស្រាប់។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។\nជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាជននិងនិស្សិតខ្មែរនៅតំបន់មជ្ឈិមបូព៌ា និងជនជាតិខ្មែរនៅក្នុងបណ្តាប្រទេសផ្សេងទៀតផងដែរ។ ទាំងនេះសបញ្ជាក់ពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការបញ្ចេញសកម្មភាពជាក់ស្តែង តាមគ្រប់រូបភាព ទាំងក្នុងនិងក្រៅប្រទេស។ នេះបើយោងតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14568","languageVersionId":"9668","visibilityVersion":"2","versionToken":"a1.VkLhSGpfHXuvdXWMLOsd1hjqXX-lP7BAv0md1Kbf6WA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-16T03:53:50Z"}