{"asset":"news","key":"5523","locale":"km","id":"news:5523:km","entityId":"news:5523","canonicalUrl":"https://www.kps-tv.com/km/news/detail/5523","state":"ready","title":"រដ្ឋបាលខេត្តព្រះសីហនុចូលរួមប្រជុំតាមដានការបង្ក្រាបការឆបោកតាមអនឡាញ","summary":"អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍តាម Zoom នៅថ្ងៃទី១៦ ខែមីនា។","body":"ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប្រប័ន្ធ Zoom ។\nកិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នផ្សេងៗ និងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី-ខេត្តជាច្រើននាក់ទៀត៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14547","languageVersionId":"9624","visibilityVersion":"2","versionToken":"a1.JZl96UvddRZICMZtlT7843VqwbehA5hEV_OaV-ix3Zg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-16T11:44:14Z"}