{"asset":"news","key":"5537","locale":"km","id":"news:5537:km","entityId":"news:5537","canonicalUrl":"https://www.kps-tv.com/km/news/detail/5537","state":"ready","title":"ប្រគល់អណ្ដូង១០នៅឃុំទឹកល្អក់ ស្រុកព្រៃនប់","summary":"អភិបាលស្រុក លោក អ៊ី ធារិន រាយការណ៍ថាប្រធានមូលនិធិអណ្ដូងទឹកស្អាត និងក្រុមការងារប្រគល់អណ្ដូង១០ជូនពលរដ្ឋ ដើម្បីគាំទ្រទឹកប្រើប្រាស់ និងសុខុមាលភាពសហគមន៍។","body":"លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ឲ្យដឹងថា តាមរយៈលោកជំទាវ ឌី សុខីទិឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្ដូងទឹកស្អាត (អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី) ព្រមទាំងក្រុមការងារ បានអញ្ជើញប្រគល់អណ្តូងទឹកចំនួន ១០ កន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។\nសកម្មភាពទាំងនេះគឺជាទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14499","languageVersionId":"9555","visibilityVersion":"2","versionToken":"a1.uS5Y3FCoHTWskqrcPAy7gZ-LrnDOl2iP3RPwo0tKfcM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-17T10:14:33Z"}