# ប្រគល់អណ្ដូង១០នៅឃុំទឹកល្អក់ ស្រុកព្រៃនប់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5537>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14499","languageVersionId":"9555","visibilityVersion":"2","versionToken":"a1.uS5Y3FCoHTWskqrcPAy7gZ-LrnDOl2iP3RPwo0tKfcM"}

Original publication: 2026-03-17T10:14:33Z

អភិបាលស្រុក លោក អ៊ី ធារិន រាយការណ៍ថាប្រធានមូលនិធិអណ្ដូងទឹកស្អាត និងក្រុមការងារប្រគល់អណ្ដូង១០ជូនពលរដ្ឋ ដើម្បីគាំទ្រទឹកប្រើប្រាស់ និងសុខុមាលភាពសហគមន៍។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ឲ្យដឹងថា តាមរយៈលោកជំទាវ ឌី សុខីទិឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្ដូងទឹកស្អាត (អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី) ព្រមទាំងក្រុមការងារ បានអញ្ជើញប្រគល់អណ្តូងទឹកចំនួន ១០ កន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សកម្មភាពទាំងនេះគឺជាទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


