{"asset":"news","key":"5555","locale":"km","id":"news:5555:km","entityId":"news:5555","canonicalUrl":"https://www.kps-tv.com/km/news/detail/5555","state":"ready","title":"ក្រចេះគ្រោងរៀបចំការរត់៥គីឡូម៉ែត្រឥតគិតថ្លៃអបអរបុណ្យទន្លេ","summary":"ព្រឹត្តិការណ៍ថ្ងៃទី២៧ ខែមីនា ចាប់ផ្ដើមម៉ោង៦ព្រឹក និងចុះឈ្មោះដល់ថ្ងៃទី២៤។ អ្នកចុះឈ្មោះ១,០០០នាក់ដំបូងទទួលអាវ ហើយអ្នករត់ដល់ទីដោយពាក់អាវព្រឹត្តិការណ៍ទទួលក្រមា។","body":"ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តក្រចេះ នឹងរៀបចំព្រឹត្តិការណ៍រត់កម្សាន្តមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ ព្រឹក ដោយចាប់ផ្តើម និងបញ្ចប់នៅទីតាំងខ្លោងទ្វារព្រឹត្តិការណ៍បុណ្យទន្លេ ខេត្តក្រចេះ។\nសាធារណជនជាតិ និងអន្តរជាតិ អាចចូលរួមដោយឥតគិតថ្លៃ និងត្រូវចុះឈ្មោះជាមុនតាមប្រព័ន្ធ QR Code រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ អ្នកចុះឈ្មោះ ១,០០០ នាក់ដំបូង នឹងទទួលបានអាវយឺតព្រឹត្តិការណ៍ ខណៈអ្នកចូលរួមទាំងអស់ នឹងទទួលបានទឹកភេសជ្ជៈ និងអាហារសម្រន់ជាផលិតផលក្នុងតំបន់។ ជាពិសេស អ្នកដែលរត់ដល់ទី និងពាក់អាវព្រឹត្តិការណ៍ នឹងទទួលបានក្រមាអនុស្សាវរីយ៍ពីថ្នាក់ដឹកនាំ។\nការចែកអាវយឺត នឹងប្រព្រឹត្តទៅនៅសាលាខេត្តក្រចេះ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ក្រសួងទេសចរណ៍ អំពាវនាវឱ្យសាធារណជនចូលរួមឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់ទេសចរណ៍ ផ្សព្វផ្សាយសក្តានុពលធម្មជាតិ និងវប្បធម៌របស់កម្ពុជា។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14492","languageVersionId":"9534","visibilityVersion":"2","versionToken":"a1.rGOBj53afxHh46P4GUMMug33TDim10DkJ2wfw4rb62Q"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-18T07:09:18Z"}