# ក្រចេះគ្រោងរៀបចំការរត់៥គីឡូម៉ែត្រឥតគិតថ្លៃអបអរបុណ្យទន្លេ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5555>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14492","languageVersionId":"9534","visibilityVersion":"2","versionToken":"a1.rGOBj53afxHh46P4GUMMug33TDim10DkJ2wfw4rb62Q"}

Original publication: 2026-03-18T07:09:18Z

ព្រឹត្តិការណ៍ថ្ងៃទី២៧ ខែមីនា ចាប់ផ្ដើមម៉ោង៦ព្រឹក និងចុះឈ្មោះដល់ថ្ងៃទី២៤។ អ្នកចុះឈ្មោះ១,០០០នាក់ដំបូងទទួលអាវ ហើយអ្នករត់ដល់ទីដោយពាក់អាវព្រឹត្តិការណ៍ទទួលក្រមា។

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តក្រចេះ នឹងរៀបចំព្រឹត្តិការណ៍រត់កម្សាន្តមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ ព្រឹក ដោយចាប់ផ្តើម និងបញ្ចប់នៅទីតាំងខ្លោងទ្វារព្រឹត្តិការណ៍បុណ្យទន្លេ ខេត្តក្រចេះ។
សាធារណជនជាតិ និងអន្តរជាតិ អាចចូលរួមដោយឥតគិតថ្លៃ និងត្រូវចុះឈ្មោះជាមុនតាមប្រព័ន្ធ QR Code រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ អ្នកចុះឈ្មោះ ១,០០០ នាក់ដំបូង នឹងទទួលបានអាវយឺតព្រឹត្តិការណ៍ ខណៈអ្នកចូលរួមទាំងអស់ នឹងទទួលបានទឹកភេសជ្ជៈ និងអាហារសម្រន់ជាផលិតផលក្នុងតំបន់។ ជាពិសេស អ្នកដែលរត់ដល់ទី និងពាក់អាវព្រឹត្តិការណ៍ នឹងទទួលបានក្រមាអនុស្សាវរីយ៍ពីថ្នាក់ដឹកនាំ។
ការចែកអាវយឺត នឹងប្រព្រឹត្តទៅនៅសាលាខេត្តក្រចេះ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ក្រសួងទេសចរណ៍ អំពាវនាវឱ្យសាធារណជនចូលរួមឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់ទេសចរណ៍ ផ្សព្វផ្សាយសក្តានុពលធម្មជាតិ និងវប្បធម៌របស់កម្ពុជា។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


