{"asset":"news","key":"5560","locale":"km","id":"news:5560:km","entityId":"news:5560","canonicalUrl":"https://www.kps-tv.com/km/news/detail/5560","state":"ready","title":"ក្រសួងធនធានទឹកបូកសរុបការងារឆ្នាំ២០២៥ និងពិភាក្សាទិសដៅឆ្នាំ២០២៦","summary":"លោក ថោ ជេដ្ឋា បានបើកសន្និបាតថ្ងៃទី១៨ ខែមីនា ជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដោយផ្ដោតលើសន្តិសុខទឹក ប្រព័ន្ធអេកូឡូស៊ី និងហានិភ័យគ្រោះធម្មជាតិ។","body":"នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នៅទីស្ដីការក្រសួង។\nក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ជាពិសេសក្នុងការពង្រឹងសន្តិសុខទឹក ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។\nឯកឧត្តមបានបញ្ជាក់ថា ស្ថាប័នទាំងបីកំពុងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្ដោតលើអាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកឱ្យមានប្រសិទ្ធភាព សមស្រប និងចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០៣០ និង២០៥០។\nសន្និបាតនេះបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយមានការធ្វើបទបង្ហាញ និងការចូលរួមអន្តរាគមន៍ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីពិភាក្សា និងផ្តល់យោបល់លើការលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងធនធានទឹក និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14489","languageVersionId":"9525","visibilityVersion":"2","versionToken":"a1.122k5ImKW6XYyh-mL8RpS4_wGYBVazQuIbEMcpHS2h4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-18T09:20:30Z"}