{"asset":"news","key":"5563","locale":"km","id":"news:5563:km","entityId":"news:5563","canonicalUrl":"https://www.kps-tv.com/km/news/detail/5563","state":"ready","title":"គម្រោងផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចបាន៨៩,៨៨%","summary":"អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថាគម្រោងបួនគន្លងបានជិត៩០ភាគរយត្រឹមដើមខែមីនា និងអាចបញ្ចប់មុនផែនការក្នុងឆ្នាំ២០២៦។","body":"គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម) ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម ៨៩,៨៨% ហើយ។ នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈបច្ចុប្បន្ន គម្រោងកំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ហើយការដ្ឋានក៏កំពុងសម្រុកយ៉ាងខ្លាំងដែរ។\nឯកឧត្តម ផន រឹម បញ្ជាក់ថា ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការគ្រោងទុក។\nផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។\nខណៈដែលការដ្ឋានកំពុងមមាញឹក ឯកឧត្តម ផន រឹម បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) មេត្តាប្រុងប្រយ័ត្នខ្ពស់ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងសូមគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧នេះ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14487","languageVersionId":"9519","visibilityVersion":"2","versionToken":"a1.CK__KBx8sT51IE1SdZVel6E3jLncGuSnIv8PJa-IvBY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-18T10:11:57Z"}