{"asset":"news","key":"5569","locale":"km","id":"news:5569:km","entityId":"news:5569","canonicalUrl":"https://www.kps-tv.com/km/news/detail/5569","state":"ready","title":"ភ្នំពេញចាប់ផ្ដើមរៀបចំ «នគរសង្ក្រាន្ត ២០២៦» នៅវត្តភ្នំ","summary":"លោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង បានធ្វើអធិបតីពិធីប្រុងពលី និងបើកការដ្ឋានរៀបចំនាព្រឹកថ្ងៃទី១៩ ខែមីនា ដើម្បីត្រៀមបុណ្យចូលឆ្នាំខ្មែរ។","body":"ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពលីបើកការដ្ឋានរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត ឆ្នាំ២០២៦” នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។\nពិធីនេះបានប្រារព្ធឡើងនៅ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រសំខាន់មួយនៅរាជធានីភ្នំពេញ ក្នុងគោលបំណងរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះឱ្យមានភាពអធិកអធម និងទាក់ទាញប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។\nព្រឹត្តិការណ៍“នគរសង្ក្រាន្ត ២០២៦”នេះ នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់បង្ហាញអត្តសញ្ញាណវប្បធម៌ ប្រពៃណីជាតិ និងសិល្បៈខ្មែរ ខណៈដែលជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញផងដែរ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14482","languageVersionId":"9504","visibilityVersion":"2","versionToken":"a1.fCX-NEnI3MZkMDLNsGn1uDXop4DtpvFXLul0J_vg7jk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-19T03:04:26Z"}