# ភ្នំពេញចាប់ផ្ដើមរៀបចំ «នគរសង្ក្រាន្ត ២០២៦» នៅវត្តភ្នំ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5569>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14482","languageVersionId":"9504","visibilityVersion":"2","versionToken":"a1.fCX-NEnI3MZkMDLNsGn1uDXop4DtpvFXLul0J_vg7jk"}

Original publication: 2026-03-19T03:04:26Z

លោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង បានធ្វើអធិបតីពិធីប្រុងពលី និងបើកការដ្ឋានរៀបចំនាព្រឹកថ្ងៃទី១៩ ខែមីនា ដើម្បីត្រៀមបុណ្យចូលឆ្នាំខ្មែរ។

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពលីបើកការដ្ឋានរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត ឆ្នាំ២០២៦” នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
ពិធីនេះបានប្រារព្ធឡើងនៅ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រសំខាន់មួយនៅរាជធានីភ្នំពេញ ក្នុងគោលបំណងរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះឱ្យមានភាពអធិកអធម និងទាក់ទាញប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍“នគរសង្ក្រាន្ត ២០២៦”នេះ នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់បង្ហាញអត្តសញ្ញាណវប្បធម៌ ប្រពៃណីជាតិ និងសិល្បៈខ្មែរ ខណៈដែលជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញផងដែរ។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


