{"asset":"news","key":"5577","locale":"km","id":"news:5577:km","entityId":"news:5577","canonicalUrl":"https://www.kps-tv.com/km/news/detail/5577","state":"ready","title":"ក្រសួងព័ត៌មាន ជំរុញកំណែទម្រង់រចនាសម្ព័ន្ធការិយាល័យ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាន","summary":"កិច្ចប្រជុំថ្ងៃទី១៩ ខែមីនាពិនិត្យសេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងប្រតិបត្តិការការិយាល័យ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងនិងព័ត៌មាន។","body":"ភ្នំពេញ៖ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ជាតិ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។\nកិច្ចប្រជុំមានគោលបំណងពង្រឹងប្រព័ន្ធរចនាសម្ព័ន្ធ និងលទ្ធភាពអនុវត្តការងាររបស់អង្គភាពនានាក្នុងក្រសួងព័ត៌មាន ឱ្យកាន់តែមានប្រសិទ្ធភាព សមស្របតាមតម្រូវការអភិវឌ្ឍន៍វិស័យព័ត៌មាន និងការផ្សព្វផ្សាយសាធារណៈក្នុងបរិបទបច្ចុប្បន្ន។\nកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមមាន អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការ អគ្គនាយក អគ្គនាយិកា អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ដែលបានរួមចំណែកផ្តល់មតិយោបល់ និងពិនិត្យលម្អិតលើខ្លឹមសារប្រកាស។\nកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រង និងការរៀបចំរចនាសម្ព័ន្ធអង្គភាពឱ្យមានភាពច្បាស់លាស់ និងប្រសើរឡើងសម្រាប់ការអនុវត្តការងារនាពេលខាងមុខ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14476","languageVersionId":"9486","visibilityVersion":"2","versionToken":"a1.DA0N2Y80ixFXoGle-f29xSgtki1UkyPfnmo-ybUrnlI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-19T07:28:24Z"}