# កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ក្រុមហ៊ុនដឹកជញ្ជូន E-Gets

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5584>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14472","languageVersionId":"9474","visibilityVersion":"2","versionToken":"a1.iHk5sIIji7AWtWXzClXOmTU6YSGxxTRLCY0LNLCTZIc"}

Original publication: 2026-03-19T08:45:41Z

សកម្មភាពថ្ងៃទី១៨ ខែមីនាផ្សព្វផ្សាយដល់បុគ្គលិក២៧នាក់ ស្រី១នាក់ អំពីសុវត្ថិភាពចរាចរណ៍និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ខេត្តព្រះសីហនុ៖ ដើម្បីសុវត្ថិភាពក្នុងការបើកបរកម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ក្រុមហ៊ុនដឹកជញ្ជូន E-Gets ចំនួន ២៧នាក់ ស្រី១នាក់ និងផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅក្រុម៩ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ លោកចៅសង្កាត់រង និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ក្រុមហ៊ុនដឹកជញ្ជូន E-Gets ចំនួន ២៧នាក់ ស្រី១នាក់ ។
ខ្លឹមសារផ្សព្វផ្សាយរួមមាន៖ លក្ខណៈសម្បត្តិ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច -សុវត្ថិភាពក្នុងការបើកបរយានយន្តលើដងផ្លូវ -គុណសម្បត្តិនៃការពាក់មួកសុវត្ថិភាព -ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ មិនបើកបរមានល្បឿនលឿន និងជៀសវាងពីការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ។
សូមបញ្ជាក់ថា ចំពោះការចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ក្រុមហ៊ុនដឹកជញ្ជូន E-Gets នាពេលនេះដើម្បីឲ្យពួកគេយល់ពីច្បាប់នៃការបើកបរ ព្រោះពួកគាត់បើកបរនិងប្រើប្រាស់ផ្លូវច្រើនជាងគេក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ ដូចនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ជៀសបានករណីគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដល់ខ្លួនឯងនិងដល់អ្នកដ៍ទៃ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


