{"asset":"news","key":"5594","locale":"km","id":"news:5594:km","entityId":"news:5594","canonicalUrl":"https://www.kps-tv.com/km/news/detail/5594","state":"ready","title":"បុណ្យទន្លេលើកទី១០គ្រោងនៅក្រចេះ ថ្ងៃទី២៧–២៩ មីនា មានសកម្មភាព៧ក្រុម","summary":"ក្រសួងទេសចរណ៍គ្រោងរៀបចំរាប់បាត្រ ដុតក្រឡាន ព្រលែងត្រី សិល្បៈ ពិព័រណ៍ និងអាហារ កីឡាមហាជន និងបណ្ដែតប្រទីប។","body":"បើតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាពេលខាងមុខនេះនឹងមានព្រឹត្តិការណ៍អមជាច្រើនទៀតរួមមាន៖\n១.ពិធីរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន\n២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្ញើក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក\n៣. កម្មវិធីព្រលែងត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេ និងបួងសួងសុំសេចក្ដីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព,\n៤. ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលទេសចរណ៍ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ\n៥. ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ,\n៦. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ និង\n៧. កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន៕\nអត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14467","languageVersionId":"9459","visibilityVersion":"2","versionToken":"a1.444oEtyJwYPptaXCLk0P7-jj1eLV6bkybmt6ddRxQzE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-20T02:58:59Z"}