# អ្នកជម្រះបញ្ជីធនាគារព្រីនស៍ជូនដំណឹងសំណងអ្នកដាក់ប្រាក់ចាប់ពី២៣ មីនា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5596>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14465","languageVersionId":"9453","visibilityVersion":"2","versionToken":"a1.JXGO08uOnzJfKdmm_F3dgShEjywZiTRT7z79FYMWac0"}

Original publication: 2026-03-20T03:38:35Z

សេចក្ដីជូនដំណឹងថ្ងៃទី១៩ ខែមីនារបស់Morisonkak MKA ផ្ដល់សំណងតាមគណនី ឬដោយផ្ទាល់ អាស្រ័យលើការផ្ដល់ព័ត៌មានគណនី នៅជាន់ដែលបញ្ជាក់នៃអគារ៤៤៥ មហាវិថីមុនីវង្ស ដោយយកឯកសារពាក់ព័ន្ធ។

ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលធនាគារជាតិនៃកម្ពុជាបានតែងតាំងជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថាអ្នកដាក់ប្រាក់បញ្ញើអាចទទួលសំណងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយយកឯកសារពាក់ព័ន្ធមកការិយាល័យធនាគារ ព្រីនស៍ អគារ៤៤៥ ជាន់ទី១ ទី១៥ និងទី១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ភ្នំពេញ។
ការផ្តល់សំណងនឹងត្រូវធ្វើឡើង ២ចំណុចគឺ៖
១. ការផ្ទេរតាមគណនីធនាគារ សម្រាប់អ្នកដាក់ប្រាក់បញ្ញើ ដែលបានផ្តល់ព័ត៌មានគណនីធនាគារ។
២. ការផ្តល់សំណងដោយផ្ទាល់ នៅការិយាល័យ ធនាគារ ព្រីនស៍ ម.ក តាមអាសយដ្ឋានខាងលើ សម្រាប់អ្នកដាក់ប្រាក់បញ្ញើ ដែលពុំបានផ្តល់ព័ត៌មាន គណនីធនាគារក្នុងពាក្យស្នើសុំទាមទារសំណង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារជម្រះបញ្ជី តាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ១៦៨ និង ១៨០០ ២០៨ ៨៨៨។
អាស្រ័យហេតុនេះ សូមអ្នកដាក់ប្រាក់បញ្ញើ នៅធនាគារ ព្រីនស៍ ម.ក និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៍មាន៕ អត្ថបទ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


