{"asset":"news","key":"5603","locale":"km","id":"news:5603:km","entityId":"news:5603","canonicalUrl":"https://www.kps-tv.com/km/news/detail/5603","state":"ready","title":"គម្រោងពង្រីកផ្លូវជាតិលេខ៧ ស្គន់–កំពង់ចាម រាយការណ៍សម្រេច៨៩,៨៨%","summary":"របាយការណ៍យោងព័ត៌មានក្រសួងថ្ងៃទី១៩ ខែមីនា បង្ហាញវឌ្ឍនភាពដើមខែមីនា និងថាគម្រោង៤គន្លងអាចបញ្ចប់មុនផែនការក្នុងឆ្នាំ២០២៦ ព្រមទាំងសុំប្រុងប្រយ័ត្នតាមការដ្ឋាន។","body":"បើតាមប្រភពព័ត៌មានពី បណ្តាញទំនាក់ទំនងសង្កមការងារផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នការដ្ឋានកំពុងសម្រុកយ៉ាងខ្លាំង។\nគិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម) ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលបាន ៨៩,៨៨% ហើយ។ ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការគ្រោងទុក។\nតាមក្រសួងសាធារណការ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។\nស្របពេលការដ្ឋានកំពុងមមាញឹក ក្រសួងបានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងសូមគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧នេះ៕\nប្រភព៖ ក្រសួងព័ត៍មាន\nសម្រួល៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14462","languageVersionId":"9444","visibilityVersion":"2","versionToken":"a1.rG0F7dwEa7Kupt0mMonaQYIA2icEyg6pN-S97O0yphU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-20T04:13:50Z"}