{"asset":"news","key":"5616","locale":"km","id":"news:5616:km","entityId":"news:5616","canonicalUrl":"https://www.kps-tv.com/km/news/detail/5616","state":"ready","title":"មន្ទីរខេត្តកែបថាប្រមូលអំបិលជាង២ពាន់តោនក្នុងជិត២ខែដើមឆ្នាំ","summary":"មន្ទីរបានរាយការណ៍ថាលក់ចេញ១,២២២តោន និងតម្លៃឡើងធៀបឆ្នាំ២០២៥ ខណៈម្ចាស់ស្រែអំបិលមួយចំនួនរំពឹងអាចចាប់ផ្ដើមផលិតវិញ។","body":"បើតាមការឲ្យដឹងពីលោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប ថា ក្នុងបរិបទនៃការបិទព្រំដែនដែលនៅតែបន្ត ការនាំចូលអំបិលពីបរទេសត្រូវបានផ្អាក ខណៈក្នុងរយៈពេលជិត ២ខែដើមឆ្នាំ២០២៦នេះ អំបិលខេត្តកែបប្រមូលបានជាង ២ពាន់តោន ហើយលក់ចេញបានចំនួន ១,២២២តោន។\nក្នុងនោះ តម្លៃអំបិលមានការកើនឡើង បើធៀបនឹងឆ្នាំ២០២៥ ដោយអំបិលលេខ១ មានតម្លៃចន្លោះ ២០,០០០រៀល-២៥,០០០រៀល លេខ២ ចន្លោះ ១៥,៥០០-១៩,៥០០រៀល និងលេខ៣ ចន្លោះ ១៣,៥០០-១៥,០០០រៀល ក្នុងមួយបាវ។\nលោកប្រធានមន្ទីរបានបញ្ជាក់ថា ការផ្អាកនាំចូលអំបិលពីប្រទេសជិតខាង ដែលធ្លាប់ជាប្រភពផ្គត់ផ្គង់សំខាន់ បានធ្វើឱ្យទីផ្សារអំបិលក្នុងស្រុកមានការប្រែប្រួល។ ទន្ទឹមនឹងនេះ ការផលិតអំបិលក្នុងស្រុក ក៏ប្រឈមមុខនឹងបញ្ហាអាកាសធាតុ និងកត្តាបច្ចេកទេសផ្សេងៗ ដែលអាចប៉ះពាល់ដល់បរិមាណទិន្នផលសរុបផងដែរ។\nម្ចាស់ស្រែអំបិលមួយចំនួនបានឱ្យដឹងថា ការកើនឡើងនៃតម្លៃអំបិល គឺជាឱកាសល្អសម្រាប់ជំរុញឱ្យម្ចាស់ស្រែអំបិល ដែលធ្លាប់បោះបង់ ឬផ្អាកការផលិត អាចត្រឡប់មកចាប់ផ្តើមផលិតឡើងវិញ។ ស្ថានភាពនេះត្រូវបានមើលឃើញថា អាចជួយស្ដារឡើងវិញនូវផលិតកម្មអំបិលក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងរួមចំណែកធានាស្ថិរភាពទីផ្សារ ក្នុងរយៈពេលវែង។\nសូមបញ្ជាក់ដែរថា បច្ចុប្បន្ន ខេត្តកែប មានទីតាំងផលិតអំបិលចំនួន ៤ទីតាំង លើផ្ទៃដីផលិតជាក់ស្តែង ២៩៤ហិកតា ខណៈទីតាំងផ្សេងទៀតមួយចំនួនត្រូវបានទុកចោល។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14456","languageVersionId":"9426","visibilityVersion":"2","versionToken":"a1.Csj1vofnmXEV5FZVQ206W6OpHRjvHHH5uoX57iy9NdI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-20T10:14:19Z"}