# ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាប្រជុំបន្ទាន់ពិនិត្យការសម្រួលថ្លៃធ្វើដំណើរកម្មករ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5624>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14453","languageVersionId":"9417","visibilityVersion":"2","versionToken":"a1.AadkT4agnwYp2kLxngo2Dveb27IulrSlon-k84TAwoU"}

Original publication: 2026-03-21T04:06:00Z

កិច្ចប្រជុំរសៀលថ្ងៃទី២០ ខែមីនា ពិនិត្យលទ្ធភាពជួយសម្រាលចំណាយធ្វើដំណើរបណ្ដោះអាសន្ន បន្ថែមលើប្រាក់ធ្វើដំណើរ និងស្នាក់នៅដែលមានស្រាប់ ក្នុងវិបត្តិឥន្ធនៈសកល។

កិច្ចប្រជុំបន្ទាន់នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះអាសន្នរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។
កិច្ចប្រជុំនេះ បានប្រារព្ធឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) អញ្ជើញចូលរួម ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក និងសមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) វិស័យឯកជន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


