{"asset":"news","key":"5629","locale":"km","id":"news:5629:km","entityId":"news:5629","canonicalUrl":"https://www.kps-tv.com/km/news/detail/5629","state":"ready","title":"អាជ្ញាធរក្រុងកោះរ៉ុងអំពាវនាវឱ្យរួមគ្នាសម្អាតឆ្នេរ និងបរិស្ថាន","summary":"ក្រុមអនាម័យបានសហការជាមួយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងរីសតនៅភូមិសុខសាន្ត ខណៈអភិបាលក្រុងអំពាវនាវកុំបោះសំរាមនៅទីសាធារណៈ។","body":"ក្រុមអនាម័យក្រុងកោះរ៉ុង បានសហការជាមួយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងម្ចាស់រីសត ចូលរួមអនុវត្តសកម្មភាពសម្អាតបរិស្ថាននៅភូមិសុខសាន្ត។\nសកម្មភាពនេះមានគោលបំណងលើកកម្ពស់អនាម័យសាធារណៈ និងរក្សាសោភ័ណភាពបរិស្ថាននៅតំបន់ឆ្នេរសមុទ្រ ឲ្យមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរ។ ការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីបានបង្ហាញពីការយកចិត្តទុកដាក់រួម ក្នុងការថែរក្សាបរិស្ថានធម្មជាតិ។\nជាមួយគ្នានេះ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ អញ្ជើញមកលេងក្រុងកោះរ៉ុងដោយសប្បាយរីករាយ និងសូមចូលរួមថែរក្សាអនាម័យ ដោយមិនបោះសំរាមចោលតាមទីសាធារណៈ ដើម្បីរក្សាឲ្យឆ្នេរសមុទ្រមានភាពស្អាតស្រស់ស្អាតជានិច្ច។\nសកម្មភាពនេះក៏ជាការចូលរួមអនុវត្តគោលការណ៍ “ឆ្នេរស្អាត បរិស្ថានបៃតង” ក្នុងការជំរុញវិស័យទេសចរណ៍ឲ្យមានចីរភាព៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14449","languageVersionId":"9405","visibilityVersion":"2","versionToken":"a1.sSf-HxnbW8fPueuFM4BjMaglfhI4QGPtepWh5Es5dLY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-21T08:26:29Z"}