{"asset":"news","key":"5634","locale":"km","id":"news:5634:km","entityId":"news:5634","canonicalUrl":"https://www.kps-tv.com/km/news/detail/5634","state":"ready","title":"ទិដ្ឋភាពថ្ងៃរះនៅអំឡុងសមរាត្រីអង្គរវត្ត ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ","summary":"ភ្ញៀវប្រមូលផ្តុំនៅអង្គរវត្តព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ដើម្បីទស្សនាថ្ងៃរះត្រង់កំពូលប្រាង្គកណ្តាល។","body":"នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ទិដ្ឋភាពថ្ងៃរះនៅអំឡុងសមរាត្រី (Equinox) ក្នុងរដូវប្រាំង បានកើតឡើងនៅប្រាសាទអង្គរវត្ត ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកប្រមូលផ្តុំយ៉ាងកុះករ ដើម្បីទស្សនា និងផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យមួយនេះ។\nក្នុងឱកាសនេះផងដែរ ព្រះអាទិត្យរះត្រង់ស្របជាមួយកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត បង្កើតបានជាទស្សនីយភាពអេកូឡូស៊ី និងស្ថាបត្យកម្មដ៏អស្ចារ្យ ដែលមានតម្លៃខ្ពស់ទាំងផ្នែកវប្បធម៌ និងទេសចរណ៍។ ទិដ្ឋភាពពិសេសនេះ គឺកើតមានត្រឹមពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជុំវិញពិភពលោកមកជាបន្តបន្ទាប់។\nព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត មិនត្រឹមតែបង្ហាញពីភាពអស្ចារ្យនៃបេតិកភណ្ឌវប្បធម៌ខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសមត្ថភាពរចនាស្ថាបត្យកម្មដ៏ចម្រើនរបស់បុព្វបុរសខ្មែរ ដែលអាចបញ្ចូលវិទ្យាសាស្ត្រនិងធម្មជាតិចូលគ្នាបានយ៉ាងល្អឥតខ្ចោះ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14445","languageVersionId":"9393","visibilityVersion":"2","versionToken":"a1.0RTW_4_qtA02DvY5YD9hvIaU8J01sL6C36MMyPyssmA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-22T02:53:52Z"}