# ទិដ្ឋភាពថ្ងៃរះនៅអំឡុងសមរាត្រីអង្គរវត្ត ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5634>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14445","languageVersionId":"9393","visibilityVersion":"2","versionToken":"a1.0RTW_4_qtA02DvY5YD9hvIaU8J01sL6C36MMyPyssmA"}

Original publication: 2026-03-22T02:53:52Z

ភ្ញៀវប្រមូលផ្តុំនៅអង្គរវត្តព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ដើម្បីទស្សនាថ្ងៃរះត្រង់កំពូលប្រាង្គកណ្តាល។

នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ទិដ្ឋភាពថ្ងៃរះនៅអំឡុងសមរាត្រី (Equinox) ក្នុងរដូវប្រាំង បានកើតឡើងនៅប្រាសាទអង្គរវត្ត ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកប្រមូលផ្តុំយ៉ាងកុះករ ដើម្បីទស្សនា និងផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យមួយនេះ។
ក្នុងឱកាសនេះផងដែរ ព្រះអាទិត្យរះត្រង់ស្របជាមួយកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត បង្កើតបានជាទស្សនីយភាពអេកូឡូស៊ី និងស្ថាបត្យកម្មដ៏អស្ចារ្យ ដែលមានតម្លៃខ្ពស់ទាំងផ្នែកវប្បធម៌ និងទេសចរណ៍។ ទិដ្ឋភាពពិសេសនេះ គឺកើតមានត្រឹមពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជុំវិញពិភពលោកមកជាបន្តបន្ទាប់។
ព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត មិនត្រឹមតែបង្ហាញពីភាពអស្ចារ្យនៃបេតិកភណ្ឌវប្បធម៌ខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសមត្ថភាពរចនាស្ថាបត្យកម្មដ៏ចម្រើនរបស់បុព្វបុរសខ្មែរ ដែលអាចបញ្ចូលវិទ្យាសាស្ត្រនិងធម្មជាតិចូលគ្នាបានយ៉ាងល្អឥតខ្ចោះ។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


