{"asset":"news","key":"5655","locale":"km","id":"news:5655:km","entityId":"news:5655","canonicalUrl":"https://www.kps-tv.com/km/news/detail/5655","state":"ready","title":"ប៉ូលិសបាត់ដំបងរាយការណ៍ឃាត់ខ្លួនស្ត្រី៣នាក់សង្ស័យលួចទ្រព្យក្នុងផ្ទះ","summary":"ម្ចាស់បណ្ដឹងរាយការណ៍បាត់៤៩៥លានរៀល ៤០០០ដុល្លារ និងខ្សែក២ខ្សែ។ ប៉ូលិសថាឃាត់ខ្លួនជនសង្ស័យ៣នាក់ថ្ងៃទី២១ ខែមីនា ក្នុងនោះ២នាក់អាយុ១៦ឆ្នាំ ហើយសំណុំរឿងកំពុងបន្តនីតិវិធី។","body":"កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់សុទ្ធតែជាមនុស្សស្រី ក្នុងករណីសង្ស័យចូលលួចគ្រឿងអលង្ការនិងលុយជាង១០ម៉ឺនដុល្លារ ស្ថិតនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។\nការឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ធ្វើឡើងក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ថាច់ ប៊ុនសុង បានរាយការណ៍ថា ខ្លួនបានបាត់លុយខ្មែរចំនួន ៤៩៥,០០០,០០០ (បួនរយកៅសិបប្រាំលានរៀល), លុយដុល្លារចំនួន ៤,០០០ដុល្លារ (បួនពាន់ដុល្លារ), ខ្សែកមាសចំនួន ០១ខ្សែទម្ងន់០៣តំឡឹង និងខ្សែកកាឡៃចំនួន ០១ខ្សែ ទម្ងន់០៥តំឡឹង។ ភ្លាមៗក្រោយបានទទួលបណ្តឹងពីជនរងគ្រោះ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងផ្នែកព្រហ្មទណ្ឌចុះស្រាវជ្រាវទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី២១ ខែមីនា។\nជនសង្ស័យទាំង៣នាក់នេះ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ទី១. ឈ្មោះ វង់ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ ទី២. ឈ្មោះ ម៉ុន ម៉ុត ភេទស្រី អាយុ៣៧ឆ្នាំ និងទី៣. ឈ្មោះ ប៉ាកកា ជីឡូរី ភេទស្រី អាយុ១៦ឆ្នាំ។ យ៉ាងណា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលផ្ទះរបស់ជនរងគ្រោះលួចលុយ និងគ្រឿងអលង្ការពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14435","languageVersionId":"9363","visibilityVersion":"2","versionToken":"a1.EOCMeajNAhpAhMDupvM4nHgWXzFKeJemCuYdljCfLnM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-23T10:19:39Z"}