{"asset":"news","key":"5658","locale":"km","id":"news:5658:km","entityId":"news:5658","canonicalUrl":"https://www.kps-tv.com/km/news/detail/5658","state":"ready","title":"សម្តេច ហ៊ុន សែន សុំបំភ្លឺរឿង «ប្ដីពីរ» លើអនឡាញ ថាពិតឬការសម្ដែង","summary":"ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានបង្ហោះនៅយប់ថ្ងៃទី២៣ ខែមីនា សុំឱ្យអ្នកពាក់ព័ន្ធបំភ្លឺថារឿង «ប្ដីពីរ» លើ TikTok ជាការពិត ឬជាការសម្ដែង។","body":"បន្ទាប់ពីមានការចែករំលែកនៅលើបណ្តាញសង្គម TikToK ពាក់ព័ន្ធរឿងស្ត្រីម្នាក់យកប្តីពីរនាក់ក្នុងពេលតែមួយ ដែលនាំឱ្យសាធារណជនផ្ទុះការវែកញែកពេញបណ្តាញសង្គម។ ជុំវិញករណីនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវឱ្យសាមីខ្លួនជួយបំភ្លឺ និងបានចោទសួរថា «តើរឿងនេះពិតប្រាកដឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល?»។\nនៅយប់ថ្ងៃទី២៣ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមដោយបង្ហាញអារម្មណ៍ដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ ដែលសម្តេចចង់និយាយគឺទាក់ទងជាមួយស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នា ជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា...ដោយរូបភាពទាំងអស់នេះ ត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។\nសម្តេចបានចោទជាសំណួរថា «តើស្ត្រីម្នាក់នេះយកប្តី២នាក់ពិតប្រាកដឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល?»។ សម្តេច សង្កត់ធ្ងន់ថា ប្រសិនបើគាត់យកប្តី២នាក់ពិតប្រាកដ ហើយរស់នៅជាមួយគ្នា...នោះគាត់ជាស្ត្រីដ៏មហិមា និងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុល ពត។\nសម្តេចតេជោពន្យល់ថា ច្បាប់និងរដ្ឋធម្មនុញ្ញចែងថា ប្តីមួយប្រពន្ធមួយ ហើយសម្តេចបញ្ជាក់ភាពផ្ទុយគ្នាត្រង់ថា បុរសមានប្រពន្ធពីរឬលួចមានស្រី តែងតែខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផងនិងខ្លាចច្បាប់ផង។ សម្តេចអំពាវនាវឱ្យបងប្អូនឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14434","languageVersionId":"9360","visibilityVersion":"2","versionToken":"a1.TJ9BjJLljmOYqXUnCdp1Ok7DU2xcYNpKtq-GeP7QWTI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-24T02:42:52Z"}