{"asset":"news","key":"5660","locale":"km","id":"news:5660:km","entityId":"news:5660","canonicalUrl":"https://www.kps-tv.com/km/news/detail/5660","state":"ready","title":"គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារាយការណ៍ឯកសារ៥៦ពាក់ព័ន្ធជម្លោះព្រំដែន","summary":"លោក កែវ សុទ្ធិ បានរាយការណ៍ក្នុងកិច្ចប្រជុំថ្ងៃទី២៣ ខែមីនា អំពីឯកសារទៅយន្តការអន្តរជាតិ និងជំនួបទ្វេភាគី២៩។ ខ្លឹមសារអំពីសកម្មភាពថៃ ការឃុំទាហាន និងរំលោភសិទ្ធិ ជាការចោទប្រកាន់ និងជំហររបស់គណៈកម្មាធិការ។","body":"គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញលិខិតញ្ញត្តិប្តឹងតវ៉ា សេចក្តីថ្លែងការណ៍ និងលិខិតផ្សេងៗសរុបចំនួន៥៦ឯកសារទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ អន្តរជាតិ និងអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។\nសកម្មភាពទាំងនេះមានគោលបំណងបញ្ជាក់ និងថ្កោលទោសអំពើរំលោភសិទ្ធិមនុស្ស។ គណៈកម្មាធិការបានចោទប្រកាន់អំពីសកម្មភាពឈ្លានពានជាបន្តបន្ទាប់ដោយកងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងកម្ពុជា, ការវាយប្រហារខុសច្បាប់ជាបន្តបន្ទាប់ដោយមិនរើសគោលដៅរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងជនស៊ីវិល និងវត្ថុស៊ីវិលកម្ពុជា, ការឃុំឃាំងទាហានកម្ពុជា១៨រូប ខុសច្បាប់ពីសំណាក់យោធាថៃ, ការរាយបន្លាលួសព័ទ្ធផ្ទះប្រជាជន និងដីស្រែចម្ការនៅតាមតំបន់ព្រំដែន, ការប្រើប្រាស់សំឡេងរំខានជាទម្រង់នៃការបៀតបៀនផ្លូវចិត្ត ការគំរាមកំហែង និងការយាយី ព្រមទាំងមានសកម្មភាពរំលោភបំពានសិទ្ធិមនុស្សផ្សេងៗទៀត។\nការបញ្ជាក់ដូច្នេះធ្វើឡើងដោយឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបទបង្ហាញនាឱកាសចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមីនា។\nក្រៅតែពីសកម្មភាពខាងលើ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយឯកឧត្ដម កែវ រ៉េមី ជាប្រធាន បានជួបទ្វេភាគីសរុបចំនួន២៩ជំនួប និងបានបង្ហាញអំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយអំពើឈ្លានពាន នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៦១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ មិនតែប៉ុណ្ណោះ គណៈប្រតិភូកម្ពុជាបានលើកសំណើសំខាន់ៗ ដើម្បីបញ្ឈប់អំពើឈ្លានពាន អនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិផងដែរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14432","languageVersionId":"9354","visibilityVersion":"2","versionToken":"a1.3o2oGGfi7BEq262UqKJVtAlI_J95xC3cgNhSIPD9ROM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-24T03:43:39Z"}