{"asset":"news","key":"5669","locale":"km","id":"news:5669:km","entityId":"news:5669","canonicalUrl":"https://www.kps-tv.com/km/news/detail/5669","state":"ready","title":"កម្ពុជារាយការណ៍ពីការបណ្ដេញជនជាតិចិន៣៣១នាក់ នៅយប់ថ្ងៃទី២១ ឈានចូល២២ ខែមីនា","summary":"អាជ្ញាធររាយការណ៍ថាបានបណ្ដេញជនជាតិចិន៣៣១នាក់ ក្នុងនោះស្ត្រី១៦នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញ ឬស្នាក់នៅ និងធ្វើការខុសច្បាប់។","body":"សមត្ថកិច្ចកម្ពុជានៅយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បន្តធ្វើការបណ្តេញតាមយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ នូវជនជាតិចិនសរុបចំនួន ៣៣១នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។\nការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14427","languageVersionId":"9339","visibilityVersion":"2","versionToken":"a1.3q2Q9jxP7oa7noBEz1vFtu1Zr9I44UxZN-6mYZ3rlL0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-24T08:19:10Z"}