# កម្ពុជារាយការណ៍ពីការបណ្ដេញជនជាតិចិន៣៣១នាក់ នៅយប់ថ្ងៃទី២១ ឈានចូល២២ ខែមីនា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5669>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14427","languageVersionId":"9339","visibilityVersion":"2","versionToken":"a1.3q2Q9jxP7oa7noBEz1vFtu1Zr9I44UxZN-6mYZ3rlL0"}

Original publication: 2026-03-24T08:19:10Z

អាជ្ញាធររាយការណ៍ថាបានបណ្ដេញជនជាតិចិន៣៣១នាក់ ក្នុងនោះស្ត្រី១៦នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញ ឬស្នាក់នៅ និងធ្វើការខុសច្បាប់។

សមត្ថកិច្ចកម្ពុជានៅយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បន្តធ្វើការបណ្តេញតាមយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ នូវជនជាតិចិនសរុបចំនួន ៣៣១នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


