{"asset":"news","key":"5682","locale":"km","id":"news:5682:km","entityId":"news:5682","canonicalUrl":"https://www.kps-tv.com/km/news/detail/5682","state":"ready","title":"អគ្គិសនីកម្ពុជាណែនាំបុគ្គលិកឱ្យសន្សំសំចៃ និងកំណត់ម៉ាស៊ីនត្រជាក់ចាប់ពី២៤អង្សាឡើងទៅ","summary":"សេចក្ដីណែនាំដល់អង្គភាពរបស់អគ្គិសនីកម្ពុជា លើកឡើងពីការបិទភ្លើង និងម៉ាស៊ីនត្រជាក់ពេលគ្មានអ្នកនៅ ការរួមរថយន្ត និងការប្រជុំតាមអនឡាញបើអាចធ្វើបាន។","body":"ខណៈពេលមានវិបត្តិប្រេងដែលនៅតែឡើងថ្លៃ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា សូមជម្រាបជូនដល់ថ្នាក់ដឹកនាំ និងនិយោជិតកម្មករ គ្រប់នាយកដ្ឋាន-ការិយាល័យ-អង្គភាព-សាខាអគ្គិសនី និងអគ្គិសនីខេត្តទាំងអស់ នៃអគ្គិសនីកម្ពុជាឲ្យបានជ្រាបថា ដើម្បីសន្សំសំចៃថាមពលអគ្គិសនី និងប្រេង ជាពិសេសក្នុងអំឡុងពេលមានវិបត្តិប្រេងឡើងថ្លៃ និងពិបាករក ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្របពេលរដូវក្តៅ អគ្គិសនីកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម៖\n1. កុំបើកភ្លើង      និងម៉ាស៊ីនត្រជាក់ចោលនៅក្នុងការិយាល័យ នៅពេលគ្មានវត្តមានអ្នកធ្វើការ។\n2. កុំបើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពទាប      (ពោលគឺត្រូវកំណត់ចាប់ពី ២៤°C      ឡើងទៅ)។\n3. កុំបិទវាំងនន      ហើយបើកភ្លើងបំភ្លឺច្រើន។\n4. ការធ្វើដំណើរចុះបេសកកម្ម      ត្រូវប្រើរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង      និងបង្កើនប្រសិទ្ធភាព។\n5. ការរៀបចំប្រជុំ      បើមិនចាំបាច់ សូមប្រើប្រាស់ការប្រជុំតាមអនឡាញ (Online) ដើម្បីកាត់បន្ថយការធ្វើដំណើរបេសកកម្ម។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14418","languageVersionId":"9312","visibilityVersion":"2","versionToken":"a1.zOYauI4vdXi7VaGnfyityL4mEkTQ1xjtaKOXCy1i9rk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-25T02:57:07Z"}